ក្ងានឆែក
ពូជក្ងានបេតិកភណ្ឌនៃប្រទេសឆែក
ហេតុអ្វីត្រូវចិញ្ចឹមក្ងានឆែក?
ប្រិយមិត្តតាមដានគេហទំព័រនេះនឹងសួរថា មូលហេតុអ្វីយើងចិញ្ចឹមបន្តពូជ និងរក្សាទូកនូវក្ងានឆែកប្រភេទនេះ? ចូរយើងទាំងអស់គ្នាពិនិត្យនូវសេចក្ដីសង្ខេបអំពីទឡ្ហីករណ៍ និងការប្រឆាំងជំទាស់ ពេលនោះអ្នកនឹងរកឃើញនូវការបង្កាត់ពូជក្ងានឆែកនៅតែទាក់ទាញចំណាប់អារម្មណ៍។
សេចក្ដីសង្ខេប៖ បើអ្នកកំពុងស្វែងរកពូជក្ងានសមស្របហ្នឹងកសិដ្ឋានអ្នក ហើយអ្នកចង់ចិញ្ចឹមយកសាច់សម្រាប់ផ្គត់ផ្គង់គ្រួសារដោយតម្លៃអប្បបរមា ក្ងានឆែកជាពូជក្ងានដែលកំពុងស្វែងរក។
សម្រាប់គ្រួសារមានគ្នាពី 4 ទៅ 6នាក់ កូនក្ងានឆែកចំនួន 1 ឬ2គូ និងគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់ក្ងានស្រស់ក្នុងរយៈពេល 1ឆ្នាំ (លុះត្រាតែអ្នកចង់បានក្ងានអាំងរាល់ថ្ងៃ)។ ក្ងានឆែកលូតលាស់យឺត វាត្រូវការរយៈពេលវែងគួរសម ដើម្បីកើនទម្ងន់ដល់កម្រិតត្រូវសម្លាប់ធ្វើម្ហូប។ យ៉ាងណាមិញ អាហារស្ទើរទាំងស្រុងរបស់វាគឺស្មៅ (របស់មិនគិតលុយ) រួមបន្ថែមហ្នឹងស្រូវសាឡី។ បើធៀបហ្នឹងការចិញ្ចឹមក្ងានធំៗ ឬក្ងានកូនកាត់ អ្នកត្រូវតែបន្ថែមចំណីអាហារដោយត្រូវទិញនូវ (ស្រូវសាឡី ពោត អាហារសត្វផ្សំហ្នឹងសណ្ដែកសៀង ជាដើម) ដើម្បីសម្រេចនូវទិន្នផលតាមការចង់បាន។ ដូច្នេះខ្ទង់ចំណាយសរុបនៃការចិញ្ចឹមក្ងានឆែកនឹងមានកម្រិតទាបជាង ហើយទិន្នផលសាច់សុទ្ធក៏មានតម្លៃកាន់តែខ្ពស់។
ក្ងានឆែក > ហេតុអ្វីត្រូវចិញ្ចឹមក្ងានឆែក?
Copyright © ក្ងានឆែក, 2006-2024. All rights reserved. កែរប្រែចុងក្រោយ 08. សីហា 2024