ក្ងាន​ឆែក Facebook Twitter LinkedIn

ពូជ​ក្ងាន​បេតិកភណ្ឌ​នៃ​ប្រទេស​ឆែក


  • ក្ងាន​ឆែក
  • ក្ងាន​ឆែក​ត្រូវ​បាន​ភ្ញាស់
  • របៀប​សម្គាល់​ភេទ​ក្ងាន
  • ហេតុ​អ្វី​ត្រូវ​ចិញ្ចឹម​ក្ងាន​ឆែក​?
  • ការ​ចិញ្ចឹម​ក្ងាន​ឆែក?
  • ការ​ភ្ញាស់​ពូជ​លក់
  • អត្ថបទ​និពន្ធ​អំពី​ក្ងាន​ឆែក
  • ទទួល​ទាន​អាហារ​ក្ងាន ដើម្បី​សង្គ្រោះ​ក្ងាន!
  • 

    របៀប​សម្គាល់​ក្ងាន​ញី ឬ​ឈ្មោល

    ការ​កំណត់​ក្ងាន​ញី​ឬ​ឈ្មោល​ដោយ​គ្រាន់​តែ​មើល​ពី​ក្រៅ​មិន​មែន​ជា​វិធី​ល្អ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​នៃ​ភេទ​របស់​សត្វ​ទាំង​នេះ​ទេ។

    សត្វ​ឈ្មោល និង​ញី​ទាំង​ពី​សុទ្ធតែ​ពណ៌​ស ហើយ​ទម្ងន់​របស់​សត្វ​នេះ​ក៏​មិន​មែន​ជា​កត្តា​គួរ​ទុក​ចិត្ត​នោះ​ដែរ​។

    ការ​កំណត់​សម្គាល់​ភេទ​របស់​សត្វ គួរ​ទុក​ចិត្ត 100%

    សត្វ​ក្ងាន​ក៏​ដូច​ពពួក​សត្វ​ស្លាប​ដទៃ​ដែរ វា​មាន​ប្រភព​ពី​ក្រុម​គ្រួសារ Anatidae និង​សត្វ​អូទ្រីស មាន​លិង្គ​មួយ​។ សត្វ​ស្លាប​ដទៃ​មិន​មាន​លិង្គ​ទេ។ បើ​អ្នក​ចង់​ពិនិត្យ​ភេទ​នៃ​សត្វ​ក្ងាន​ដោយ​ទុក​ចិត្ត 100% វិធី​តែ​មួយ​គត់​គឺ​ស្វែង​រក​លិង្គ​នៅ​រន្ធ​មួយ​ឈ្មោះ​ថា ក្លូ​អេ-ឃ(cloaca)​ក្រោម​ពោះ​របស់​វា​។ នេះ​ជា​វិធី​ល្អ​បំផុត​ចំពោះ​របៀប​ត្រូវ​ធ្វើ​៖ មនុស្ស​អង្គុយ​ម្នាក់​ចាប់​ក្ងាន និង​ទាញ​ក្បាល​វា​ចុះ​មក​ឱប​ហ្នឹង​ជើង​របស់​គាត់ ដាក់​ស្លាប​ទាំង​ពីរ​គង​លើ​ភ្លៅ​គាត់។ វា​កាន់​តែ​ប្រសើរ បើ​មនុស្ស​ណា​ម្នាក់​អាច​ជួយ​កាន់​ជើង​ក្ងាន។ រុញ​កន្ទុយ​ក្ងាន​ទៅ​ខ្នង​របស់​វា ដើម្បី​ងាយ​ពិនិត្យ​រន្ធ​ ក្លូ​អេ-ឃ។ ដោយ​ប្រើ​ម្រាម​ដៃ​បើក​ស្វែង​រក​យឺតៗ​នូវ​រន្ធ​នោះ បើ​វា​ជា​សត្វ​ឈ្មោល នឹង​មាន​ដុះ​លិង្គ​ចេញ​មក។ ទោះ​ជា​កូន​ក្ងាន​ទើប​ញាស់​ក៏​អាច​កំណត់​សញ្ញាណ​ភេទ​វា​តាម​វិធី​នេះ​ដែរ។ លិង្គ​កូន​ក្ងាន​មាន​រាង​តូច​ណាស់ (​មិន​ទាន់​ពេញ​វ័យ មិន​ទាន់​វិវត្តន៍​ពេញ) ដូច្នេះ​វា​អាច​ងាយ​ច្រលំ​ជាមួយ​ហ្នឹង​ក្លែប​នៃ​រន្ធ​ ក្លូ​អេ-ឃ ផង​ដែរ។

    ក្ងាន​ឆែក​ឈ្មោល
    ក្ងាន​ឆែក​ឈ្មោល

    ក្ងាន​ឆែក​ញី
    ក្ងាន​ឆែក​ញី

    ក្ងាន​ឆែក > របៀប​សម្គាល់​ភេទ​ក្ងាន

    Copyright © ក្ងាន​ឆែក, 2006-2024. All rights reserved. កែរប្រែចុងក្រោយ 08. សីហា 2024