ក្ងានឆែក
ពូជក្ងានបេតិកភណ្ឌនៃប្រទេសឆែក
ទទួលទានអាហារក្ងាន ដើម្បីសង្គ្រោះក្ងាន!
ប្រជាជនឆែកបានចិញ្ចឹមក្ងានឆែកសម្រាប់គោលបំណងតែមួយគត់គឺ ការប្រើប្រាស់ (អាហារ ថ្លើម ខ្លាញ់ក្ងាន និងស្លាបសត្វ)។ ទោះបីជាវាស្ដាប់មើលទៅហាក់ដូចជាដើរថយក្រោយបន្តិចមែន ប៉ុន្តែវិធីតែមួយគត់ដើម្បីសង្គ្រោះពូជសត្វនេះគឺត្រូវតែជំរុញការប្រើប្រាស់សត្វប្រភេទនេះជាថ្មីម្ដងទៀត។
និន្នាការបច្ចុប្បន្នកំពុងបោះជំហានពីកសិដ្ឋានខ្នាតធំ ទៅជាកសិដ្ឋានបែបសរីរាង្គ។ កសិករអនុវត្តន៍ការចិញ្ចឹមតាមវិធីសាស្ត្រសរីរាង្គទទួលបាននូវអាហារគុណភាពខ្ពស់ដោយមិនមានថ្នាំសម្លាប់សត្វល្អិតដែលមានឥទ្ធិពលអវិជ្ជមានដល់សុខភាពមនុស្ស។ កសិដ្ឋានសរីរាង្គ និងអតិថិជនរបស់ពួកគេផ្ដល់នូវឱកាសសង្គ្រោះក្ងានឆែក។
ទទួលទានវា ដើម្បីសង្គ្រោះវា!
អ្នកក៏អាចជួយផងដែរក្នុងការសង្គ្រោះក្ងានឆែក ទោះបីអ្នកកំពុងរស់នៅក្នុងទីក្រុងដោយមិនអាចចិញ្ចឹមសត្វក្ងាននេះក៏ដោយ អ្នកអាចចូលរួមចែករំលែកតាមរយៈការទទួលទាន។ ទៅកាន់កន្លែងលក់សាច់ គ្រាន់តែសួរនូវប្រភពសត្វអ្វី។ ជាអកុសល នៅផ្សារទំនើបក្នុងប្រទេសឆែក អ្នកមិនអាចទិញបាននូវសាច់ក្ងានឆែកពិតប្រាកដនោះទេ។ ទោះពីជាពួកគេបានបិទស្លាកសញ្ញា «ក្ងានឆែក» យ៉ាងណាក៏ដោយ តាមពិតវាជាក្ងានកូនកាត់នោះទេ។ បើអ្នកចង់ភ្លក់រសជាតិពិតនៃក្ងានឆែក អ្នកត្រូវតែធ្វើដំណើរទៅតំបន់ជនបទក្នុងប្រទេសឆែក ហើយទិញវាពីកសិករក្នុងតំបន់ដែលចិញ្ចឹមក្ងានតែមបែបសរីរាង្គ។ បើយើងបង្កើននូវតម្រូវការសត្វក្ងានឆែកពិត នោះពួកគេអាចរីករាយដោយអនាគតភ្លឺស្វាង។
ទូទាំងតំបន់អឺរ៉ុប តំបន់ជាច្រើនចិញ្ចឹមក្ងានស្ថិតក្នុងភាពគ្រោះថ្នាក់នៃការផុតពូជសត្វ ព្រោះតែខ្វះការយកចិត្តទុកដាក់។ រហូតមកដល់សតវត្សទី20 ពួកគេបានថែរក្សាក្នុងចំនួនប្រមាណរាប់ពាន់ក្បាល ប៉ុន្តែពេលនេះវានៅសល់តែប្រមាណរយក្បាលតែប៉ុណ្ណោះ។ បើអ្នកមិនអាចរកបាននូវក្ងានឆែកពិតតាមហាងលក់សាច់ សូមពិនិត្យគេហទំព័រនេះ ដើម្បីរៀនអំពីការចិញ្ចឹមសត្វក្ងានដែលប្រឈមការផុតពូជដោយសង្ឃឹមការចូលរួមរបស់អ្នកផងដែរ។
ក្ងានឆែក > ទទួលទានអាហារក្ងាន ដើម្បីសង្គ្រោះក្ងាន!
Copyright © ក្ងានឆែក, 2006-2024. All rights reserved. កែរប្រែចុងក្រោយ 08. សីហា 2024