ក្ងាន​ឆែក Facebook Twitter LinkedIn

ពូជ​ក្ងាន​បេតិកភណ្ឌ​នៃ​ប្រទេស​ឆែក


 • ក្ងាន​ឆែក
 • ក្ងាន​ឆែក​ត្រូវ​បាន​ភ្ញាស់
 • របៀប​សម្គាល់​ភេទ​ក្ងាន
 • ហេតុ​អ្វី​ត្រូវ​ចិញ្ចឹម​ក្ងាន​ឆែក​?
 • ការ​ចិញ្ចឹម​ក្ងាន​ឆែក?
 • ការ​ភ្ញាស់​ពូជ​លក់
 • អត្ថបទ​និពន្ធ​អំពី​ក្ងាន​ឆែក
 • ទទួល​ទាន​អាហារ​ក្ងាន ដើម្បី​សង្គ្រោះ​ក្ងាន!
 • 

  ហេតុ​អ្វី​ត្រូវ​ចិញ្ចឹម​ក្ងាន​ឆែក​?

  ប្រិយមិត្ត​តាម​ដាន​គេហទំព័រ​នេះ​នឹង​សួរ​ថា មូល​ហេតុ​អ្វី​យើង​​ចិញ្ចឹម​បន្ត​ពូជ និង​រក្សា​ទូក​នូវ​ក្ងាន​ឆែក​ប្រភេទ​នេះ​? ចូរ​យើង​ទាំង​អស់​គ្នា​ពិនិត្យ​នូវ​សេចក្ដី​សង្ខេប​អំពី​ទឡ្ហីករណ៍ និង​ការ​ប្រឆាំង​ជំទាស់ ពេល​នោះ​អ្នក​នឹង​រក​ឃើញ​នូវ​ការ​បង្កាត់​ពូជ​ក្ងាន​ឆែក​នៅ​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​។

  សេចក្ដី​សង្ខេប​៖​ បើ​អ្នក​កំពុង​ស្វែង​រក​ពូជ​ក្ងាន​សមស្រប​ហ្នឹង​កសិដ្ឋាន​អ្នក ហើយ​អ្នក​ចង់​ចិញ្ចឹម​យក​សាច់​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​ដោយ​តម្លៃ​អប្បបរមា ក្ងាន​ឆែក​ជា​ពូជ​ក្ងាន​ដែល​កំពុង​ស្វែង​រក។

  សម្រាប់​គ្រួសារ​មាន​គ្នា​ពី 4 ទៅ 6​នាក់ កូន​ក្ងាន​ឆែក​ចំនួន 1 ឬ​2គូ និង​គ្រប់​គ្រាន់​ក្នុង​ការ​ផ្គត់​ផ្គង់​សាច់​ក្ងាន​ស្រស់​ក្នុង​រយៈពេល 1​ឆ្នាំ (លុះត្រា​តែ​អ្នក​ចង់​បាន​ក្ងាន​អាំង​រាល់​ថ្ងៃ)​។ ក្ងាន​ឆែក​លូត​លាស់​យឺត វា​ត្រូវ​ការ​រយៈពេល​វែង​គួរ​សម ដើម្បី​កើន​ទម្ងន់​ដល់​កម្រិត​ត្រូវ​សម្លាប់​ធ្វើ​ម្ហូប។ យ៉ាងណាមិញ អាហារ​ស្ទើរ​ទាំង​ស្រុង​របស់​វា​គឺ​ស្មៅ (របស់​មិន​គិត​លុយ) រួម​បន្ថែម​ហ្នឹង​ស្រូវ​សាឡី។ បើ​ធៀប​ហ្នឹង​ការ​ចិញ្ចឹម​ក្ងាន​ធំៗ ឬ​ក្ងាន​កូន​កាត់ អ្នក​ត្រូវ​តែ​បន្ថែម​ចំណី​អាហារ​ដោយ​ត្រូវ​ទិញ​នូវ (ស្រូវ​សាឡី ពោត អាហារ​សត្វ​ផ្សំ​ហ្នឹង​សណ្ដែក​សៀង ជាដើម) ដើម្បី​សម្រេច​នូវ​ទិន្នផល​តាម​ការ​ចង់​បាន។ ដូច្នេះ​ខ្ទង់​ចំណាយ​សរុប​នៃ​ការ​ចិញ្ចឹម​ក្ងាន​ឆែក​នឹង​មាន​កម្រិត​ទាប​ជាង ហើយ​ទិន្នផល​សាច់​សុទ្ធ​ក៏​មាន​តម្លៃ​កាន់​តែ​ខ្ពស់។

  ក្ងាន​ឆែក > ហេតុ​អ្វី​ត្រូវ​ចិញ្ចឹម​ក្ងាន​ឆែក​?

  Copyright © ក្ងាន​ឆែក, 2006-2024. All rights reserved. កែរប្រែចុងក្រោយ 01. មេសា 2024