ក្ងាន​ឆែក

ពូជ​ក្ងាន​បេតិកភណ្ឌ​នៃ​ប្រទេស​ឆែក


  • ក្ងាន​ឆែក
  • ក្ងាន​ឆែក​ត្រូវ​បាន​ភ្ញាស់
  • របៀប​សម្គាល់​ភេទ​ក្ងាន
  • ហេតុ​អ្វី​ត្រូវ​ចិញ្ចឹម​ក្ងាន​ឆែក​?
  • ការ​ចិញ្ចឹម​ក្ងាន​ឆែក?
  • ការ​ភ្ញាស់​ពូជ​លក់
  • អត្ថបទ​និពន្ធ​អំពី​ក្ងាន​ឆែក
  • ទទួល​ទាន​អាហារ​ក្ងាន ដើម្បី​សង្គ្រោះ​ក្ងាន!
  • Registration in the mailinglist

    Your email:
    Your country
    Your language
    

    ទទួល​ទាន​អាហារ​ក្ងាន ដើម្បី​សង្គ្រោះ​ក្ងាន!

    ប្រជាជន​ឆែក​បាន​ចិញ្ចឹម​ក្ងាន​ឆែក​សម្រាប់​គោល​បំណង​តែ​មួយ​គត់​គឺ ការ​ប្រើ​ប្រាស់ (អាហារ ថ្លើម ខ្លាញ់​ក្ងាន និង​ស្លាប​សត្វ)។ ទោះ​បី​ជា​វា​ស្ដាប់​មើល​ទៅ​ហាក់​ដូច​ជា​ដើរ​ថយ​ក្រោយ​បន្តិច​មែន ប៉ុន្តែ​វិធី​តែ​មួយ​គត់​ដើម្បី​សង្គ្រោះ​ពូជ​សត្វ​នេះ​គឺ​ត្រូវ​តែ​ជំរុញ​ការ​ប្រើប្រាស់​សត្វ​ប្រភេទ​នេះ​ជា​ថ្មី​ម្ដង​ទៀត​។

    និន្នាការ​បច្ចុប្បន្ន​កំពុង​បោះ​ជំហាន​ពី​កសិដ្ឋាន​ខ្នាត​ធំ ទៅ​ជា​កសិដ្ឋាន​បែប​សរីរាង្គ។ កសិករ​អនុវត្តន៍​ការ​ចិញ្ចឹម​តាម​វិធីសាស្ត្រ​សរីរាង្គ​ទទួល​បាន​នូវ​អាហារ​គុណភាព​ខ្ពស់​ដោយ​មិន​មាន​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​មនុស្ស។ កសិដ្ឋាន​សរីរាង្គ និង​អតិថិជន​របស់​ពួក​គេ​ផ្ដល់​នូវ​ឱកាស​សង្គ្រោះ​ក្ងាន​ឆែក​។

    ទទួល​ទាន​វា ដើម្បី​សង្គ្រោះ​វា!

    អ្នក​ក៏​អាច​ជួយ​ផង​ដែរ​ក្នុង​ការ​សង្គ្រោះ​ក្ងាន​ឆែក ទោះ​បី​អ្នក​កំពុង​រស់​នៅ​ក្នុង​ទីក្រុង​ដោយ​មិន​អាច​ចិញ្ចឹម​សត្វ​ក្ងាន​នេះ​ក៏​ដោយ អ្នក​អាច​ចូល​រួម​ចែក​រំលែក​តាម​រយៈ​ការ​ទទួល​ទាន​។ ទៅ​កាន់​កន្លែង​លក់​សាច់ គ្រាន់​តែ​សួរ​នូវ​ប្រភព​​សត្វ​អ្វី​។ ជា​អកុសល នៅ​ផ្សារ​ទំនើប​ក្នុង​ប្រទេស​ឆែក អ្នក​មិន​អាច​ទិញ​បាន​នូវ​សាច់​ក្ងាន​ឆែក​ពិត​ប្រាកដ​នោះ​ទេ​។ ទោះ​ពី​ជា​ពួក​គេ​បាន​បិទ​ស្លាក​សញ្ញា «ក្ងាន​ឆែក» យ៉ាង​ណា​ក៏​ដោយ តាម​ពិត​វា​ជា​ក្ងាន​កូន​កាត់​នោះ​ទេ។ បើ​អ្នក​ចង់​ភ្លក់​រសជាតិ​ពិត​នៃ​ក្ងាន​ឆែក​ អ្នក​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​ឆែក ហើយ​ទិញ​វា​ពី​កសិករ​ក្នុង​តំបន់​ដែល​ចិញ្ចឹម​ក្ងាន​តែម​បែប​សរីរាង្គ។ បើ​យើង​បង្កើន​នូវ​តម្រូវ​ការ​សត្វ​ក្ងាន​ឆែក​ពិត នោះ​ពួក​គេ​អាច​រីករាយ​ដោយ​អនាគត​ភ្លឺស្វាង​។

    ទូទាំង​តំបន់​អឺរ៉ុប តំបន់​ជា​ច្រើន​ចិញ្ចឹម​ក្ងាន​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់​នៃ​ការ​ផុត​ពូជ​សត្វ ព្រោះ​តែ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់។ រហូត​មក​ដល់​សតវត្ស​ទី​20 ពួក​គេ​បាន​ថែរក្សា​ក្នុង​ចំនួន​ប្រមាណ​រាប់​ពាន់​ក្បាល ប៉ុន្តែ​ពេល​នេះ​វា​នៅ​សល់​តែ​ប្រមាណ​រយ​ក្បាល​តែ​ប៉ុណ្ណោះ។ បើ​អ្នក​មិន​អាច​រក​បាន​នូវ​ក្ងាន​ឆែក​ពិត​តាម​ហាង​លក់​សាច់ សូម​ពិនិត្យ​គេហទំព័រ​នេះ ដើម្បី​រៀន​អំពី​ការ​ចិញ្ចឹម​សត្វ​ក្ងាន​ដែល​ប្រឈម​ការ​ផុត​ពូជ​ដោយ​សង្ឃឹម​ការ​ចូល​រួម​របស់​អ្នក​ផង​ដែរ​។

    ក្ងាន​ឆែក > ទទួល​ទាន​អាហារ​ក្ងាន ដើម្បី​សង្គ្រោះ​ក្ងាន!

    Copyright © ក្ងាន​ឆែក, 2006-2017. All rights reserved. កែរប្រែចុងក្រោយ 17. មេសា 2017