ក្ងាន​ឆែក

ពូជ​ក្ងាន​បេតិកភណ្ឌ​នៃ​ប្រទេស​ឆែក


  • ក្ងាន​ឆែក
  • ក្ងាន​ឆែក​ត្រូវ​បាន​ភ្ញាស់
  • របៀប​សម្គាល់​ភេទ​ក្ងាន
  • ហេតុ​អ្វី​ត្រូវ​ចិញ្ចឹម​ក្ងាន​ឆែក​?
  • ការ​ចិញ្ចឹម​ក្ងាន​ឆែក?
  • ការ​ភ្ញាស់​ពូជ​លក់
  • អត្ថបទ​និពន្ធ​អំពី​ក្ងាន​ឆែក
  • ទទួល​ទាន​អាហារ​ក្ងាន ដើម្បី​សង្គ្រោះ​ក្ងាន!
  • Registration in the mailinglist

    Your email:
    Your country
    Your language
    

    ក្ងាន​ឆែក

    ក្ងាន​ឆែក ​ជា​ពូជ​ក្ងាន​តែ​មួយ​គត់ មាន​ដើម​កំណើត​ហ្នឹង​សាធារណរដ្ឋ​ឆែក។ វា​ត្រូវ​បន្ត​ថែ​រក្សា​នៅ​ទី​នេះ​អស់​រយៈពេល​ច្រើន​សតវត្ស​មក​ហើយ​។

    រូបភាព ក្ងាន​ឆែក

    បើ​ប្រៀបធៀប​ជា​មួយ​ហ្នឹង​ពូជ​ក្ងាន​ផ្សេងៗ ក្ងាន​ឆែក​មាន​រូប​រាង​តូច​បន្តិច ប៉ុន្តែ​រឹងមាំ ធន់ និង​មិន​រើស​ចំណី​ក្នុង​ការ​ចិញ្ចឹម ក៏​ដូច​ជា​ការ​បង្កាត់​ត​ពូជ​ផង​ដែរ។ ក្ងាន​ញី​មាន​សភាវគតិ​ល្អ​ណាស់​ក្នុង​ការ​ភ្ញាស់​កូន និង​បង្កើន​ចំនួន​កូន​របស់​វា។

    ស្លាប​សត្វ​ក្ងាន មាន​គុណភាព​ខ្ពស់ ផ្ដល់​នូវ​ភាព​ស្រួល​ប្រើ​ក្នុង​កម្រិត​ខ្ពស់ បើ​ធៀប​ហ្នឹង​ប្រភេទ​ស្លាប​សត្វ​ដទៃ។ ជា​ច្រើន​សតវត្ស​ វា​ជា​វត្ថុ​ធាតុ​ដើម​ដ៏​មាន​តម្លៃ​សម្រាប់​ធ្វើ​ខ្នើយ​។

    ក្ងាន​ឆែក ជា​ពូជ​សត្វ​សម​ស្រប​ពិសេស សម្រាប់​ការ​ចិញ្ចឹម​លក្ខណៈ​គ្រួសារ ក៏​ដូច​ជា​ការ​ចិញ្ចឹម​តាម​ចំណូល​ចិត្ត​ផង​ដែរ ព្រោះ​តែ​លទ្ធភាព​រក​ចំណី​ (ការ​ស៊ី​ស្មៅ​) ដោយ​ខ្លួន​ឯង​បាន​យ៉ាង​ល្អ។ ដោយ​សារ​តែ​រូប​រាង​តូច​ជាង​គេ បរិមាណ​ផ្ដល់​សាច់​សរុប​មាន​កម្រិត​ទាប។ យោង​តាម​ហេតុផល​នេះ ក្ងាន​ឆែក​មិន​អាច​ប្រជែង​ជា​មួយ​ប្រភេទ​ក្ងាន​កូន​កាត់​ដែល​មាន​មាឌ​ធំ​នោះ​ទេ។ គុណ​សម្បត្តិ​របស់​វា​គឺ​ទិន្នផល​ពី​ការ​អភិឃាត​មាន​បរិមាណ​ច្រើន ហើយ​សាច់​វា​មាន តម្លៃ​ខ្ពស់​ឃាង ស្ដើង​ជាង និង​រសជាតិ​ឆ្ងាញ់​ជាង​។

    ដោយ​សារ​តម្រូវ​ការ​អាហារ​ចិញ្ចឹម​បរិមាណ​ទាប ការ​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​តូចៗ​នូវ​សត្វ​ប្រភេទ​នេះ​ផ្ដល់​ចំណូល​​សម្រាប់​ខ្ពស់​ជាង ការ​ចិញ្ចឹម​ក្ងាន​ធំៗ ឬ​ក្ងាន​កូន​កាត់។

    សត្វ ក្ងាន​ឆែក ធ្លាប់​បាន​រីក​ដុះ​ដាល​នៅ​តាម​តំបន់​ជនបទ​ប្រទេស​ឆែក។ ជា​ពិសេស​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​និង​ខាង​លិច​តំបន់​បូហិមា (​Bohemia) ពូជ​ក្ងាន​នេះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​កសិករ​ខ្នាត​តូច។ រហូត​មក​ដល់​ពាក់​កណ្ដាល​សតវត្ស​ទី​19 ក្នុង​មួយ​ឆ្នាំ​ៗ សត្វ​ក្ងាន​ចំនួន 50.000 ក្បាល​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​រដ្ឋ​បាវ៉ារៀ​(Bavaria) ប្រទេស​អាល្លឺម៉ង់ ស្លាប​សត្វ​ក្ងាន​ប្រមាណ​ជាង1.000 តោន​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ប្រទេស អាល្លឺម៉ង់ បារាំង ស្វីស និង​ហុឡង់ដ៍ ហើយ​ស៊ុត​ក្ងាន​ប្រមាណ 100តោន​បាន​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស អាល្លឺម៉ង់ បែលហ្សិក និង​អង់គ្លេស​ផង​ដែរ។

    ពិពណ៌នា​ពី​ពូជ

    ក្ងាន​ឆែក

    ទម្ងន់
    ក្ងាន​ឈ្មោល 5,5-6,6 kg
    ក្ងាន​ញី 3,5-5,6 kg

    ទិន្នផល​ស៊ុត 10-20 ស៊ុត

    ទម្ងន់​ស៊ុត 120 g

    ពណ៌​ស៊ុត

    ការ​ប្រើប្រាស់ សាច់, ស្លាប, (ស៊ុត)

    ទំហំវណ្ឌ
    ក្ងាន​ឈ្មោល 24 mm
    ក្ងាន​ញី 24 mm


    Copyright © ក្ងាន​ឆែក, 2006-2017. All rights reserved. កែរប្រែចុងក្រោយ 17. មេសា 2017